ចំណុចកត់សម្គាល់សម្រាប់ការបំពេញទម្រង់បែបបទពាក្យបណ្តឹងតាមរយៈអនឡាញ


សូមបំពេញបែបបទទៅតាមកម្រិតនៃការយល់របស់អ្នក។

ព័ត៌មានដែលបានផ្តល់មកនឹងត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់។

អ្នកអាចពិនិត្យមើលថាតើទីភ្នាក់ងារជ្រើសរើសមានអាជ្ញាបណ្ណ័ត្រឹមត្រូវ ឬមិនមាន ដោយចូលក្នុងគេហទំព័រទំព័រ “ស្វែងរកមើលទីភ្នាក់ងារជ្រើសរើសដែលមានអាជ្ញាបណ្ណ័”។

“គេហទំព័រនៃទីភ្នាក់ងារមុខរបរ” នឹងផ្លាស់ប្តូរទិន្នន័យទៅជាលេខសម្ងាត់ ក្នុងកំឡុងពេលបញ្ជូនទៅកាន់បណ្ដាញអ៊ីនធើណេតនោះ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

នាយកដ្ឋានការងារនឹងបញ្ជូនពាក្យបណ្តឹងរបស់អ្នកទៅរដ្ឋាភិបាល នាយកដ្ឋាន ឬអង្គការដទៃទៀត ដែលមានតួនាទីទាក់ទងការត្រួតពិនិត្យពាក្យបណ្ដឹងនេះ។

សូម កុំ បញ្ចូល និមិត្ត សញ្ញា ពិសេស ឬ សញ្ញាអារម្មណ៍ នៅ ក្នុង វាល ទិន្នន័យ ណា មួយ។ ប្រសិនបើមាននិមិត្តសញ្ញាពិសេសឬ emoji បានបញ្ចូលនៅក្នុងវាលទិន្នន័យណាមួយ ប្រព័ន្ធអាចនឹងមិនអាចដំណើរការឬផ្ទេរទិន្នន័យពាក់ព័ន្ធទៅ ការងារដ្ឋបាលទីភ្នាក់ងារការងារ សម្រាប់ការតាមដានពាក្យបណ្តឹងរបស់អ្នក។


របាយការណ៍ទាក់ទងព័ត៌មានផ្ទាល់ខ្លួន


គោលបំណងនៃការប្រមូល

១. ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាននៅក្នុងទម្រង់បែបបទនេះ ត្រូវបានប្រើប្រាស់ដោយនាយកដ្ឋានការងារ ក្នុងគោលបំណងដើម្បីពិចារណាថាត្រូវចេញ ឫបន្តអាជ្ញាប័ណ្ណទៅឱ្យទីភ្នាក់ងារមុខរបរឫក៏អត់ អាជ្ញាប័ណ្ណដែលស្ទួនឬ វិញ្ញាបនបត្រដែលលើកលែង និងគ្រប់គ្រង / អនុវត្តផ្នែកទី១២ នៃច្បាប់បទប្បញ្ញត្តិការងារ ច្បាប់បទប្បញ្ញត្តិសម្រាប់និយោជក និងក្រឹត្យក្រមសម្រាប់ការអនុវត្តរបស់ទីភ្នាក់ងារមុខរបរ។ ព័ត៌មានដែលពាក់ព័ន្ធនឹងត្រូវបានប្រើ ដើម្បីជួយដល់ការអនុវត្តច្បាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាល / នាយកដ្ឋានផ្សេងៗទៀត។


២. ឈ្មោះអ្នកទទួលអាជ្ញាប័ណ្ណរបស់ទីភ្នាក់ងារមុខរបរ / ឈ្មោះអ្នកកាន់វិញ្ញាបនបត្រដែលលើកលែង និងព័ត៌មានពាក់ព័ន្ធដទៃទៀតដែលនឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតដើម្បីអោយសាធារណជនដឹងថាតើបុគ្គល ឬក្រុមហ៊ុនណាមួយដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ទីភ្នាក់ងារមុខរបរ / វិញ្ញាបនបត្រដែលលើកលែង។


៣. នៅពេលដែលទីភ្នាក់ងារមុខរបរ ឬបុគ្គលណាម្នាក់ដែលត្រូវបានផ្តន្ទាទោសចំពោះបទល្មើសទាក់ទងការយកប្រាក់បន្ថែមពីអ្នកស្វែងរកការងារ យោងតាមផ្នែកទី៥៧ (១) (ក) នៃច្បាប់បទប្បញ្ញត្តិការងារ ឫបទល្មើសនៃការប្រតិបត្តិការអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណយោងតាមផ្នែកទី៥១ (១) នៃច្បាប់បទប្បញ្ញត្តិការងារ ឬទីភ្នាក់ងារមុខរបរដែលត្រូវបានគេដកហូតអាជ្ញាប័ណ្ណរបស់ខ្លួន ឬបដិសេធមិនបន្ត ឬត្រូវបានលិខិតព្រមានជាលាយលក្ខណ៍អក្សរពីការិយាល័យផ្នែករដ្ឋបាល នៃនាយកដ្ឋានការងារ។ ព័ត៌មាននឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារមុខរបរ នៃនាយកដ្ឋានការងារដូចខាងក្រោមនេះ៖


─ ឈ្មោះ និងអាស័យដ្ឋានរបស់ទីភ្នាក់ងារមុខរបរនោះ

─ កាលបរិច្ឆេទ និងស្ថានភាពនៃការផ្តន្ទាទោស

─ កាលបរិច្ឆេទ និងមូលហេតុនៃការលុបចោល / ការបដិសេធមិនអោយបន្តអាជ្ញាប័ណ្ណ និង / ឬ

─ កាលបរិច្ឆេទ និងមូលហេតុដែលចេញលិខិតព្រមានជាលាយលក្ខណ៍អក្សរ។


៤. លើសពីនេះទៀត នាយកដ្ឋានការងារនឹងផ្សព្វផ្សាយព័ត៌មានតាមសេចក្តីប្រកាសព័ត៌មាននៅពេលដែលទីភ្នាក់ងារមុខរបរ ឬបុគ្គលណាម្នាក់ត្រូវបានកាត់ឱ្យជាប់ទោសពីបទនៃការយកប្រាក់បន្ថែមពីអ្នកស្វែងរកការងារធ្វើ ឬប្រតិបត្តិការអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ ឬនៅពេលទីភ្នាក់ងារមុខរបរនោះត្រូវបានដកហូតអាជ្ញាប័ណ្ណ ឬបដិសេធមិនអោយបន្ត។


៥. ការផ្តល់ទិន្នន័យតាមរយៈទំរង់បែបបទនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានគ្រប់គ្រាន់ នោះយើងអាចនឹងពិបាកក្នុងធ្វើឱ្យមានដំណើរការពាក្យស្នើសុំ / បណ្ដឹងរបស់អ្នក។


ដំណាក់កាលនៃការបញ្ជូនព័ត៌មាន

៦. ទិន្នន័យផ្ទាល់ខ្លួនដែលបានផ្តល់ នឹងត្រូវបានផ្ញើរជូនការិយាល័យផ្សេងៗទៀត / នាយកដ្ឋានផ្សេងៗទៀតរបស់រដ្ឋាភិបាលក្នុងគោលបំណងដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ។


ការចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

៧. អ្នកមានសិទ្ធិចូលមើល និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចមានចែងនៅក្នុងផ្នែកទី១៨ និងទី២២ និងគោលការណ៍ទី៦ នៃតារាងកាលវិភាគទី១ នៃច្បាប់បទប្បញ្ញត្តិស្ដីពីទិន្នន័យផ្ទាល់ខ្លួន (ភាពជាកម្មសិទ្ធិផ្ទាល់ខ្លួន) ។ អ្នកមានសិទ្ធិទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ជូន។ អ្នកអាចធ្វើការស្នើសុំបែបនេះតាមរយៈការបំពេញ "ទម្រង់ការស្នើសុំទិន្នន័យ / ការកែតម្រូវទិន្នន័យផ្ទាល់ខ្លួន" ដែលអាចរកបាននៅ ការិយាល័យរបស់ទីភ្នាក់ងារមុខរបរ នៃនាយកដ្ឋានការងារ។


ការសាកសួរ

៨. សម្រាប់ការសាកសួរអំពីការប្រមូលទិន្នន័យ និងការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសូមទំនាក់ទំនងមកកាន់ការិយាល័យរបស់ទីភ្នាក់ងារមុខរបរ តាមលេខទូរស័ព្ទ 2115 3667 ឬផ្ញើរជាសំបុត្រទៅកាន់មន្រ្តីការងារនៃការិយាល័យរបស់ទីភ្នាក់ងារមុខរបរ នៃនាយកដ្ឋានមុខរបរតាមរយៈអាស័យដ្ឋាន Unit 906, 9/F, One Mong Kok Road Commercial Centre, 1 Mong Kok Road, Kowloon